រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

BREAKING NEWS: លោកស្រី Paetongtarn ត្រូវបានតុលាការធម្មនុញ្ញថៃដកតំណែងជានាយករដ្ឋមន្រ្តីថៃជាផ្លូវការ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅថ្ងៃសុក្រ ទី២៩ ខែសីហា លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់លោក Thaksin Shinawatra ត្រូវបានតុលាការធម្មនុញ្ញនៃប្រទេសថៃ ដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន The Nation ចុះផ្សាយមុននេះបន្តិច។

លោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញរកឃើញថា មានពិរុទ្ធពីបទរំលោភរដ្ឋធម្មនុញ្ញ នាអំឡុងពេលបែកធ្លាយវីដេអូឃ្លីបអំពីការសន្ទនារវាងលោកស្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…