រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ACU រកមិនឃើញរូបភាពពិតប្រាកដការ«បែកធ្លាយវិញ្ញាសាគណិតវិទ្យា»នៅឡើយទេ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី ៣១ សីហានេះ បានបញ្ចេញរបាយការណ៍ស្រាវជ្រាវពាក់ព័ន្ធនឹងករណីបង្ហោះរូបភាពដែលថាមានការ«បែកធ្លាយវិញ្ញាសាគណិតវិទ្យា»នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៨-២៩ សីហា។ មកដល់ពេលនេះ ACU រកមិនឃើញរូបភាពពិតប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅឡើយទេ។យ៉ាងណាម៉ិញ រហូតមកទល់ល្ងាចថ្ងៃទី៣០ ខែសីហា ក្រុមការងារនៅតែរកមិនឃើញរូបពិត ប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះនានានៅឡើយទេ។ សម្រាប់ ACU ក្រុមការងារជំនាញ រកឃ

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី ៣១ សីហានេះ បានបញ្ចេញរបាយការណ៍ស្រាវជ្រាវពាក់ព័ន្ធនឹងករណីបង្ហោះរូបភាពដែលថាមានការ«បែកធ្លាយវិញ្ញាសាគណិតវិទ្យា»នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៨-២៩ សីហា។ មកដល់ពេលនេះ ACU រកមិនឃើញរូបភាពពិតប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅឡើយទេ។

យ៉ាងណាម៉ិញ រហូតមកទល់ល្ងាចថ្ងៃទី៣០ ខែសីហា ក្រុមការងារនៅតែរកមិនឃើញរូបពិត ប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះនានានៅឡើយទេ។ សម្រាប់ ACU ក្រុមការងារជំនាញ រកឃើញតែរូបថតវិញ្ញាសាវាយអក្សរឡើងវិញ ហើយថតដោយកាត់គែម (Crop) និងរូបថត ជាវិញ្ញាសាគណិតវិទ្យាដែលថតផ្សាយព្រាលៗ រូបខ្លះមានឃើញហត្ថលេខាសង្ខេប ដែលទាំងនោះមិនមែនជារូបវិញ្ញាសាគណិតវិទ្យារូបរាងពិតឡើយ។

យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ថា មានការបង្រៀនតាម Zoom ពីចម្លើយគណិតវិទ្យា ដែលដូចទៅនឹងវិញ្ញាសាគណិតវិទ្យាមុនម៉ោងប្រឡង (បង្រៀននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ម៉ោង០៦៖៤៦នាទី)។ ACU ស្នើសុំការសហការពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានដឹង និងរក្សាទុកភស្តុតាង ក្រោយគណនីមួយចំនួន បានលុបការបង្ហោះរបស់ខ្លួន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…