រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចបវរធិបតី លើកឡើងពីសារៈសំខាន់នៃការពង្រីកពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ចិន

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីជាមួយចិន គឺមានសារៈសំខាន់យ៉ាងខ្លាំង ពិសេសត្រូវពឹងផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាដោយក្តីកោតសរសើរ ជាមួយប្រធានាធិបតីចិន លោក ស៊

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីជាមួយចិន គឺមានសារៈសំខាន់យ៉ាងខ្លាំង ពិសេសត្រូវពឹងផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាដោយក្តីកោតសរសើរ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី ៣០ ខែសីហា នៅទីក្រុងធានជីង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះការរួមចំណែកដ៏យូរអង្វែងរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ។ ក៏ដូចជាបានបញ្ជាក់ថា ការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន គឺជាចំណុចចាំបាច់សម្រាប់ការអភិវឌ្ឍន៍នាពេលក្រោយ។ ក្រៅពីនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានបង្ហាញពីសេចក្តីសង្ឃឹមចំពោះការគាំទ្របន្តពីចិន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាគម្រោងព្រែកជីក និងគម្រោងគ្រប់គ្រងធនធានទឹក «ហ្វូណន តេជោ»។

ឆ្លើយតបចំពោះប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ប្រធានាធិបតីស៊ី ជីនពីង បានលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធពីប្រទេសទាំងពីរ សហការយ៉ាងជិតស្និទ្ធ ដើម្បីធានាថាគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានរៀបចំរួច មានការអនុវត្តបានទាន់ពេលវេលា និងនាំមកជាអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនរបស់ប្រទេសទាំងពីរ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…