រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទឹកកខ្វក់១២លានម៉ែត្រគូបត្រូវបានទប់ស្កាត់មិនឱ្យបំពុលបរិស្ថាននិងសុខភាពពលរដ្ឋ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ មានរោងចក្រចំនួន៥២ បានចុះកិច្ចសន្យាក្នុងនោះមាន រោងចក្រ៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវរួចរាល់ ខណៈពីខែមករាដល់ដំណាច់ខែសីហា ក្រសួងទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីរោងចក្រនិងក្រុមហ៊ុននានាបានចំនួន១១ ៩២៤ ១៩៤ ម៉ែត្រគូបមិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ និងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនិងបរិស្ថាននៅកម្ពុជា។បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា តាមរយៈការពង្រឹងការអនុវត្តក្រមបរិស្ថាន និងធនធានធម្

គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ មានរោងចក្រចំនួន៥២ បានចុះកិច្ចសន្យាក្នុងនោះមាន រោងចក្រ៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវរួចរាល់ ខណៈពីខែមករាដល់ដំណាច់ខែសីហា ក្រសួងទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីរោងចក្រនិងក្រុមហ៊ុននានាបានចំនួន១១ ៩២៤ ១៩៤ ម៉ែត្រគូបមិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ និងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនិងបរិស្ថាននៅកម្ពុជា។

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា តាមរយៈការពង្រឹងការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រសួងបរិស្ថាន បានតាមដាន ត្រួតពិនិត្យការបញ្ចេញសំណល់រាវពីក្រុមហ៊ុន និងរោងចក្រចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារមានប្រមាណ ១,៩លានម៉ែត្រគីបក្នុងខែសីហា។

អ្នកនាំពាក្យក្រសួងបរិស្ថាន បន្ថែមថា ក្រសួងបាននិងកំពុងអនុវត្ត «យុទ្ធនាការផ្ទៃទឹកស្អាត» ដោយផ្តោតលើការសម្អាតទន្លេ និងប្រភពទឹកសាធារណៈពីសំណល់ប្លាស្ទិក ការពង្រឹងការតាមដានគុណភាពទឹកសាធារណៈ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំបច្ចេកទេស និងការបំពាក់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ និងឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចញសំណល់រាវ នៅគ្រប់ប្រភពបញ្ចេញសំណល់រាវស្របតាមច្បាប់ជាធរមាន។

សម្រាប់កិច្ចការការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកពីរោងចក្រសហគ្រាស បើតាមឯកឧត្តម ខ្វៃ អាទិត្យា បញ្ជាក់ថា ក្រសួងបានអនុវត្តច្បាប់១០០% ដោយត្រូវឱ្យប្រភពបំពុលដែលមានហានិភ័យការបំពុលខ្លាំង ត្រូវបំពាក់និងដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងធ្វើការបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវស្របតាមច្បាប់ជាធរមាន។ គិតត្រឹមខែសីហា ឆ្នាំ២០២៥ មានរោងចក្រចំនួន៥២ បានចុះកិច្ចសន្យារួច ក្នុងនោះមាន រោងចក្រចំនួន៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវរួចរាល់។

បើតាមអ្នកនាំពាក្យក្រសួងដដែល លទ្ធផលដែលសម្រេចបាននេះ គឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងនិងការចូលរួមសហការល្អពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន មន្រ្តីក្រសួងស្ថាប័នស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់រោងចក្រក្រុមហ៊ុន អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី១ គឺ«ភាពស្អាត»។

«សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងលើការគ្រប់គ្រងគុណភាពទឹក ប្រកបដោយចីរភាព សម្រាប់ការអភិរក្សជីវៈចម្រុះនៅក្នុងទឹក និងការពារសុខភាពសាធារណៈដែរ»។ នេះបើតាមឯកឧត្តម ខ្វៃ អាទិត្យា បញ្ជាក់បន្ថែម។

ដោយឡែក ម្ចាស់ទីតាំងនិងឧស្សាហកម្មទាំងអស់ ដែលមានប្រភពបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ តាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ ចំណែក ការត្រួតពិនិត្យការបំពុលទឹក ការកាត់បន្ថយនិងទប់ស្កាត់ការបំពុលតំបន់ទឹកសារធារណៈ ក៏មានចែងក្នុងបទដ្ឋានគត្តិយុត្តមួយចំនួនផ្សេងទៀត ដែលបានចូលជាធរមានរបស់ប្រទេសកម្ពុជាដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…