រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គម្រោងវិនិយោគ២អាចបង្កើតការងារជិត១ពាន់កន្លែងបានលេចរូបរាងនៅខេត្តកំពង់ស្ពឺ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន២ ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅខេត្តកំពង់ស្ពឺ។ 

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំងពីនេះ មាន១.ជាគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន៥៦៧កន្លែង និង២. ជាគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈកីឡា ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៤២កន្លែង។

គម្រោងវិនិយោគនេះ មាននៅស្រុកភ្នំស្រួច និងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ទន្ទឹមគ្នានោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញការចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋរស់នៅស្រុកភ្នំស្រួច ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគថ្មីៗចំនួន២នេះផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…