រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

យប់នេះ! កម្ពុជាអាចមើលឃើញព្រះចន្ទលោហិត ឬ Blood Moon

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅយប់ថ្ងៃទី៧ខែកញ្ញានេះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចមើលឃើញបាតុភូតចន្ទគ្រាសពេញលេញ ដែលព្រះចន្ទនឹងត្រូវបានគ្របដណ្តប់ដោយស្រមោលផែនដីទាំងស្រុង។ ព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍នេះនឹងអាចមើលឃើញតាំងពីដើមរហូតដល់ចប់នៅទូទាំងប្រទេសកម្ពុជា ប្រសិនបើអាកាសធាតុអំណោយផល។ នេះបើយោងតាមគេហទំព័រតារាសាស្ត្រល្បីឈ្មោះ Date and Time។

បាតុភូតនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ១១៖៣០ នាទីយប់ថ្ងៃទី៧ ខែកញ្ញា ហើយនឹងបន្តរហូតដល់ម៉ោងប្រហែល ៣៖០០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា។

នៅអំឡុងពេលដែលបាតុភូតនេះកើតឡើង ព្រះចន្ទនឹងផ្លាស់ប្ដូរពណ៌ពីសភ្លឺទៅជាពណ៌ក្រហមឆ្អៅដ៏អស្ចារ្យ ដែលមនុស្សជាច្រើនតែងតែហៅថា «ព្រះចន្ទលោហិត» ឬ «Blood Moon»។ ការប្រែប្រួលពណ៌នេះបណ្ដាលមកពីពន្លឺព្រះអាទិត្យដែលបានជះចូលទៅក្នុងបរិយាកាសផែនដី ហើយធ្វើឲ្យព្រះចន្ទមានពណ៌ក្រហមពេលដែលវាត្រូវបានស្រមោលផែនដីបាំងបាត់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…