រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រោងចក្រផលិតគ្រឿងអគ្គិសនីតម្លៃ៥,៤លានដុល្លារបានលេចរូបរាងនៅខេត្តតាកែវ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តតាកែវ ទទួលបានគម្រោងបង្កើតរោងចក្រតម្លៃប្រមាណ ៥,៤លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបាន៣៤៣កន្លែង។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគនេះ ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅភូមិកំប៉ោរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

គម្រោងនេះ វិនិយោគលើការបង្កើតរោងចក្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ គ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ និងប្រអប់ដាក់សម្ភារៈជាង។ ទន្ទឹមគ្នានេះ CDC បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកសំរោង ខេត្តតាកែវ ដែលទទួលបានគម្រោងវិនិយោគថ្មីបន្ថែមទៀត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…