រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរជាផ្លូវការណ៍ចាប់ពីថ្ងៃទី៩កញ្ញានេះតទៅ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរជាផ្លូវការណ៍ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះតទៅ។ នេះជាសមិទ្ធផលប្រវិត្ដសាស្ដ្រកម្ពុជា ស្ថិតក្នុងខេត្ដកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្ដតាកែវ មានតម្លៃប្រមាណ ១៥០០លានដុល្លារអាម៉េរិក ដែលជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ជើងហោះហើរដំបូងគេ ដែលចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ត្រូវបានទទួលស្វាគមន៍ ដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទ

អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរជាផ្លូវការណ៍ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះតទៅ។ នេះជាសមិទ្ធផលប្រវិត្ដសាស្ដ្រកម្ពុជា ស្ថិតក្នុងខេត្ដកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្ដតាកែវ មានតម្លៃប្រមាណ ១៥០០លានដុល្លារអាម៉េរិក ដែលជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។

ជើងហោះហើរដំបូងគេ ដែលចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ត្រូវបានទទួលស្វាគមន៍ ដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ឯកឧត្តម ឃួ ង ស្រេង អភិបាល នៃ គណៈ អភិបាល រាជធានី ភ្នំពេញ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលមានការបាញ់ទឹកទទួលស្វាគមន៍យន្តហោះ ការលេងឆៃយាំ បំពាក់កម្រងផ្កា និងចែកវត្ថុអនុស្សាវរីយ៍ ដល់អ្នកដំណើរផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…