រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទូតចិនជឿជាក់ថាភ្ញៀវទេសចរចិននឹងកើនឡើងក្រោយព្រលានយន្តហោះខ្នាតយក្សថ្មីរបស់កម្ពុជាបើកដំណើរការ!

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

«ភ្ញៀវទេសចរចិនដែលធ្វើដំណើរតាមជើងហោះហើរលើកដំបូងបន្ទាប់ពីការបើកជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ ជឿជាក់ថាការបើកដំណើរការនៃអាកាសយានដ្ឋានថ្មីនិងតាមរយ:"ឆ្នាំទេសចរណ៍ចិន-កម្ពុជា" នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិនមកកម្ពុជាកើនឡើងខ្ពស់សារជាថ្មីម្ដងទៀត»។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា ស្របពេលដែលព្រលានយន្តហោះខ្នាតអន្តរជាតិលំដាប់ 4F ឈ្មោះអាកាសយានដ្ឋានអន្តរជាតិមរតកតេជោតម្លៃជិត២ពាន

«ភ្ញៀវទេសចរចិនដែលធ្វើដំណើរតាមជើងហោះហើរលើកដំបូងបន្ទាប់ពីការបើកជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ ជឿជាក់ថាការបើកដំណើរការនៃអាកាសយានដ្ឋានថ្មីនិងតាមរយ:"ឆ្នាំទេសចរណ៍ចិន-កម្ពុជា" នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិនមកកម្ពុជាកើនឡើងខ្ពស់សារជាថ្មីម្ដងទៀត»។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា ស្របពេលដែលព្រលានយន្តហោះខ្នាតអន្តរជាតិលំដាប់ 4F ឈ្មោះអាកាសយានដ្ឋានអន្តរជាតិមរតកតេជោតម្លៃជិត២ពាន់លានដុល្លារអាមេរិកនេះ បានដាក់ឱ្យដំណើរការជាផ្លូវការ។

ព្រលានយន្តហោះខ្នាតយក្សថ្មីរបស់កម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់ទី៩ ដែលជាព្រលានយន្តហោះទំនើប និងធំជាងគេនៅក្នុងពិភពលោក។ ចំណែក ទីលានយន្តហោះធ្វើដំណើរលាតសន្ធឹងលើផ្ទៃដីជាង ២, ៦០០ហិកតា ស្ថិតក្នុងស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្តតាកែវ។

អាកាសយានដ្ឋានអន្តរជាតិមរតកតេជោ ក៏នឹងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ អាកាសយានដ្ឋាននេះ អាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។ ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះខ្នាតយក្សថ្មីនេះ មានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ក្នុងមួយឆ្នាំ និងដោះស្រាយទំនិញបាន ២៦,០០០តោន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…