រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មូលហេតុនៃការឆេះក្បាលរថភ្លើងនៅខណ្ឌពោធិ៍សែនជ័យ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

រថភ្លើងមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យឱ្យជួយអន្តរាគមន៍ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ហេតុការណ៍ឆេះរថភ្លើងនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជ

រថភ្លើងមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យឱ្យជួយអន្តរាគមន៍នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍ឆេះរថភ្លើងនេះដោយអនុវត្តតាមបទបញ្ជារបស់លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប។ ទន្ទឹមគ្នានោះឆេះក្បាលម៉ាស៊ីនរថភ្លើងផ្នែកខាងក្រោយចំនួន១គ្រឿង ហើយពុំបានបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ នេះបើតាមការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ករណីអគ្គិភ័យនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង។ មូលហេតុបង្កឱ្យមានគ្រោះអគ្គិភ័យនេះកម្លាំងជំនាញបានស្រាវជ្រាវរកឃើញថាគឺបណ្តាលមកពីការផ្ទុះកុំម៉ាស័រម៉ាស៊ីនរថភ្លើងបង្ករជាអគ្គិភ័យ។ ដោយឡែក ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្តាលឱ្យមានអ្នករងរបួសនោះឡើយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…