រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម អភិបាលខេត្តព្រះសីហនុបានលើកឡើងថា បណ្ណកម្មសិទ្ធិដីធ្លីត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋដែលមិនមានជនណាអាចក្លែងបន្លំបានឡើយ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានលើកឡើងថា បណ្ណកម្មសិទ្ធិដីធ្លី ត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលមិនមានជនណាអាចក្លែងបន្លំបានឡើយ។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុង ឃុំ សង្កាត់ត្រូវបង្កើនការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គ្មានបទល្មើសអំពើលួច ឆក់ ប្លន់ គ្រឿងញៀន បងតូច បងធំ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការបង្ក្រាបរាល់បទល្មើសបានទាន់ពេលវ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានលើកឡើងថា បណ្ណកម្មសិទ្ធិដីធ្លី ត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលមិនមានជនណាអាចក្លែងបន្លំបានឡើយ។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុង ឃុំ សង្កាត់ត្រូវបង្កើនការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គ្មានបទល្មើសអំពើលួច ឆក់ ប្លន់ គ្រឿងញៀន បងតូច បងធំ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការបង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា ធ្វើឲ្យភូមិឃុំរបស់យើងមានសុខសន្តិភាពទទួលបាននូវភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ ព្រោះថាគោលដៅរបស់សម្តេចទាំងពីរ ចង់ឃើញប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយភាពសុខដុមរមនីយ ជីវភាពរស់នៅល្អប្រសើរក្រោមម្លប់សន្តិភាព ។

ឯកឧត្តមអភិបាលខេត្តមានប្រសាន៍ដូចនេះនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ប្រធានអនុប្រធានមន្ទីរអង្គភាព កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋបានចូលរួមផងដែរ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋ ដែលទទួលប័ណ្ណនាពេលនេះ សូមរក្សាប័ណ្ណកម្មសិទ្ធបានល្អ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក យុវជនស្ម័គ្រចិត្តនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុដែលបានខិតខំប្រឹងប្រែងធ្វើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធទាំង ១១១ភូមិ នៅទូទាំងខេត្តព្រះសីហនុទទួលបានលទ្ធផលល្អរហូតឈានចេញបណ្ណកម្មសិទ្ធមានលក្ខណជាប្រព័ន្ធជូន ប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេសការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុនាពេលនេះ ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណប្រព័ន្ធនៅទូទាំងប្រទេស ដោយឡែកនៅខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ហើយជោគជ័យនៃការចុះបញ្ជីដីធ្លី គឺដើម្បីកាត់បន្ថយជម្លោះ និងរួចផុតពីការរំលោភបំពាន់ពីជនខិលខូចមួយចំនួនផងដែរ។

នាឱកាសនោះ លោក សេង សុខណាក់ អនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបដោយលើកឡើងថា សម្រាប់ភូមិ៣ ក្រុមការងារបានធ្វើការវាស់វែង និងគូរក្បាលដីសរុបចំនួន ៣.៣២២ក្បាលដី ប្រមូល និងបញ្ចូលទិន្នន័យចំនួន ៣.១០៦ក្បាលដី ក្បាលដីដែលចេញបណ្ណបានចំនួន ២.៦២៣ក្បាលដី ក្នុងនោះប្រភពបានពីអំណោយរដ្ឋចំនួន ៥៨១ក្បាលដី ប្រភពមានប័ណ្ណចាស់ចំនួន ៤៥១ក្បាលដី (ឈ្មោះម្ចាស់ដើមចំនួន ១៥៨ក្បាលដី និងបានបង់ពន្ធជាមុនសិនចំនួន ២៩៣ក្បាលដី) ប្រភពបានពីអំណោយឪពុកម្តាយ (ពន្ធសូន្យ) ចំនួន ៥០ក្បាលដី ប្រភពបានពីការទិញលក់ចំនួន ១.៥៤៨ក្បាលដី (បង់ពន្ធរួចតាមយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុងចំនួន ១៤៧ក្បាលដី និងត្រូវបញ្ជូនទៅបង់ពន្ធជាមុនសិនចំនួន ១.៤០១ក្បាលដី) ។

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…