រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកំពង់សីលារៀបចំរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ ក្នុងពិធីបុណ្យបិណ្ឌភ្ជុំនេះនៅ ទូទាំងស្រុក

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោក វរសេនីយ៍ទោ ដូង វណ្ឌី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ឆាយ សុគន្ធដារ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ក្នុងឱកាសនៃពិធីបុណ្យបិណ្ឌភ្ជុំនេះ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកំពង់សីលាត្រូវរៀបចំរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ ទាំងជាតិ និងអន្តរជាតិមកចូលរួមធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ នៅតាមបណ្ដាទីវត្តអារាមនានាទូទាំងស្រុកដើម្បីមានសុវត្ថិភាពជូនពួកគាត់ដែលមកធ្វើបុណ្យនិងដំណើរកំសាន្តតាមតំបន់រមណីយដ្ឋានប្រកបដោយភាពកក់ក្តៅ និងមានសុវត្ថិភាព។

លោក វរសេនីយ៍ទោ ដូង វណ្ឌី អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា ដោយអនុវត្តតាមបទបញ្ជាកម្លាំងសមត្ថកិច្ច នគរបាលស្រុកកំពង់សីលាបានដាក់កម្លាំងនៅតាមបណ្ដាគោលដៅនានា រួមមានតាមទីប្រជុំជន ទីវត្តអារាម និងនៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីឲ្យដំណើរកំសាន្តរបស់ប្រជាពុទ្ធបរិស័ទដែលមកធ្វើបុណ្យក្នុងភូមិសាស្ត្រស្រុកកំពង់សីលាមានសុវត្ថិភាព។

លោកអធិការស្រុកកំពង់សីលាក៏បានបន្ថែមថា ក្នុងឱកាសនៃពិធីបុណ្យបិណ្ឌភ្ជុំនេះសូមឱ្យប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ដែលមកធ្វើបុណ្យនៅតាមទីវត្តអារាមក៏ដូចជាតាមតំបន់កំសាន្តនានា បើមានបញ្ហាណាមួយកើតឡើង សូមរាយការណ៍មកសមត្ថកិច្ចនៅនឹងកន្លែង ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលនៅជិត ដើម្បីឲ្យកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានលឿននិងទាន់ពេលវេលាផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ  ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…