គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៦ ខែកញ្ញា បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការវិវត្តថ្មីៗនៃការវិនិយោគក្នុងសកម្មភាពផ្គុំដំឡើងនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងដើម្បីប្រមូលធាតុចូលសម្រាប់ជាមូលដ្ឋានក្នុងការគិតគូរស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមមួយចំនួនដែលវិនិយោគិនក្នុងវិស័យផ្គុំ និងដំឡើងសម្ភារៈបរិក្ខារផ្សេងៗសម្រាប់នាំចេញ ជាពិសេសការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក កំពុងជួបប្រទះ សំដៅលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា និងដើម្បីធានាភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគថ្មី និងថែទាំវិនិយោគដែលមានស្រាប់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









