រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រី ឌិត ទីណា ចុះមូលដ្ឋានសួរសុខទុក្ខវីរកងទ័ពរងរបួស ខេត្តបន្ទាយមានជ័យ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងផ្តល់ការគាំទ្រទៅកាន់ វីរកងទ័ព ម៉ន ភក្ដ្រា ដែលបានរងរបួសភ្នែកខាងស្ដាំដោយសារគ្រាប់កៅស៊ូ ក្នុងពេលកំពុងការពារសុវត្ថិភាពប្រជាពលរដ្ឋ។

ករណីនេះកើតឡើង ខណៈពេលដែលពុកម៉ែបងប្អូនរារាំងទប់ស្កាត់ មិនឱ្យកងកម្លាំងចម្រុះថៃចូលបំពាន និងរាយបន្លាលួសក្នុងទឹកដីស្រែចម្ការភូមិ ព្រៃចាន់ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ការសំរបសំរួល និងផ្តល់ការជូនដំណឹងដល់កងកម្លាំង ដើម្បីទប់ស្កាត់ការបំពាន និងធានាសុវត្ថិភាពប្រជាពលរដ្ឋនៅតំបន់នេះ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…