រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា ចូលរួមព្រឹត្តិការណ៍អាកាសធាតុ នៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជាផ្លូវការ ចូលរួមព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ ក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលជាតំណាងខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ នៅយប់ថ្ងៃទី២២

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជាផ្លូវការ ចូលរួមព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ ក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលជាតំណាងខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ នៅយប់ថ្ងៃទី២២ ខែកញ្ញា។ ក្នុងឱកាសនេះ ឯកឧត្តម បានទទួលជូនដំណើរពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន នៅព្រលានយន្តហោះអន្តរជាតិតេជោ។

ក្នុងអំឡុងពេលស្នាក់នៅ ឯកឧត្តម រដ្ឋមន្រ្តីបរិស្ថាន គ្រោងនឹងថ្លែងសុន្ទរកថាគន្លឹះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នៅកិច្ចប្រជុំពិសេសស្តីពីអាកាសធាតុ ថ្លែងអន្តរាគមន៍ក្នុងនាមតំណាងប្រទេសរដ្ឋភាគីនៃកិច្ចព្រមព្រៀងស្តីពី ការអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

ជាមួយគ្នានេះដែរ ក្រុមប្រតិភូកម្ពុជានឹងចូលរួមក្នុងវេទិកាពិភាក្សាជាច្រើន និងជួបទ្វេភាគីជាមួយប្រទេសដៃគូអភិវឌ្ឍន៍ និងប្រទេសមិត្ត ដើម្បីពង្រឹងទំនាក់ទំនង និងសហការរួមគ្នាដោះស្រាយបញ្ហាបរិស្ថាន ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុ។

កម្ពុជាបានបញ្ជាក់ពីក្តីប្តេជ្ញារបស់ខ្លួនជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ កាលពីថ្ងៃទី៨ សីហា ឆ្នាំ២០២៥ កម្ពុជាបានដាក់ស្នើផែនការជាតិរួមចំណែកឆ្លើយតប (NDC 3.0) ដែលកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ត្រឹមឆ្នាំ ២០៣៥ និងសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។

ផែនការ NDC 3.0 រួមមានសកម្មភាពអាទិភាពចំនួន ១៦៣ ក្នុងវិស័យកាត់បន្ថយ ការបន្សាំ និងអនុវត្តសកម្មភាពបរិស្ថានសំខាន់ៗ។

ក្រៅពីនេះ កម្ពុជាបានផ្តល់សច្ចាប័នផ្លូវការលើ BBNJ Agreement ក្រោម UNCLOS កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីច្បាប់អនុម័តបានចេញផ្សាយតាមព្រះរាជក្រម។ ការផ្តល់សច្ចាប័ននេះ ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសទី៥៦ ក្នុងចំណោមប្រទេសដំបូង ៦០ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងដ៏សំខាន់នេះ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…