រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ភ្ជុំបិណ្ឌថ្ងៃទី២!ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង៩ម៉ឺននាក់កើនជាង៦ភាគរយ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ភ្ញៀវទេសចរ ៩១,១៨៥នាក់ បានមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋានផ្សេងៗក្នុងខេត្តបាត់ដំបង នាថ្ងៃបុណ្យភ្ជុំបិណ្ឌថ្ងៃទី២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ ចំនួននេះ កើនឡើង ៦.០៨%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៨៥,៩៥៩នាក់។ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បញ្ជាក់ថា ចំនួនភ្ញៀវទេសចរជាង ៩ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៩០,៩៧៥នាក់ កើនឡើង ៦.០៨% ខណៈភ្ញៀវទេសចរអន្តរជាតិ ២១០នាក់ កើនឡើង ៤.៤៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…