រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នំអន្សម នំគម នំស្លឹកស្រស់ និងនំខ្មែរដទៃទៀត ត្រូវបានក្រសួងទេសចរណ៍ផ្ញើជូនដល់អង្គទូត និងដៃគូអភិវឌ្ឍន៍អន្តរជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ញើជូនសារថ្លែងអំណរគុណដល់អង្គទូត និងដៃគូអភិវឌ្ឍន៍អន្តរជាតិចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរហូតមក ព្រមទាំងបានផ្ញើជូននំអន្សម នំគម និងនំស្លឹកស្រស់ដែលជានំខ្មែរដល់អង្គទូត និងដៃគូអភិវឌ្ឍន៍អន្តរជាតិរបស់ក្រសួងទេសចរណ៍ ដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ពីការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងការវេចនំអន្សមក្នុងពិធីនេះ។

សូមជម្រាបថា នំអន្សមដែលជានំប្រពៃណីដែលខ្ចប់ដោយស្លឹកចេក ដើម្បីរំលឹកដល់ពិធីបុណ្យដ៏ពិសិដ្ឋនេះ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរដែលរស់នៅ ឬធ្វើការពីគ្រប់ទិសទីត្រឡប់មកស្រុកកំណើតវិញ ហើយជួបជុំគ្នាជាលក្ខណៈគ្រួសារធំ ដើម្បីរៀបចំគ្រឿងឧបភោគ បរិភោគនេះ ប្រគេនព្រះសង្ឃនៅវត្ត និងឧទ្ទិសដល់មនុស្សជាទីស្រលាញ់ និងវិញ្ញាណក្ខន្ធបុព្វការីជន ដែលគេជឿថាកំពុងរងទុក្ខវេទនា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…