រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្រះចៅអធិការវត្តអូរត្រេះ បានផ្ដល់សម្ភារៈប្រើប្រាស់ ទ័យទានជូនដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ និងកងកម្លាំងសមត្ថកិច្ចក្រោយពិធីបុណ្យបិណ្ឌភ្ជុំ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ ព្រះគ្រូឆន្ទវិសុទ្ធិ មាស សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះបាឡាត់គណខេត្តព្រះសីហនុ និងជាព្រះចៅអធិការត្តអូរត្រេះ នៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៥នេះ បានផ្តល់នៅសម្ភារៈទ័យទាន ជាគ្រឿងឧបភោគបរិភោគជូនដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ តំបន់ប្រត្តិបត្តការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត ដើម្បីសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ។

ព្រះតេជគុណ មាស សុផល ព្រះចៅអធិការវត្តអូរត្រេះ បានមានសង្ឃដីការឲ្យដឹងថា ចំពោះសម្ភារៈ ថវិការផ្ដល់ជូនសាខាកាកបាទក្រហមខេត្ត និងកងកម្លាំងសមត្ថកិច្ចនាពេលនេះ គឺបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទគ្រប់ទីជិតឆ្ងាយ មកធ្វើបុណ្យនៅវត្តអូរត្រេះ ក្នុងឱកាសនៃពិធីបុណ្យបិណ្ឌភ្ជុំរយៈពេល១៥ថ្ងៃ នាពេលកន្លងមក ហើយចំពោះទ័យទានទាំងអស់នេះ បន្ទាប់ពីសល់ការចាត់ចែងព្រះសង្ឃ គណៈកម្មការវត្ត និងអ្នកមានជីវភាពខ្វះខាតចំណុះជើងវត្តរួច។

ព្រះចៅអធិការវត្ត បានមានសង្ឃដីការបន្ថែមថា វត្តអូរត្រេះផ្ដល់សម្ភារៈ ថវិការ និងទ័យទាននាពេលនេះ ដើម្បីចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត យកទៅ សម្រាប់ប្រើប្រាស់ចាត់ចែង ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនក្រីក្រ ជនចាស់ជរា កុមារកំព្រា និងគ្រោះធម្មជាតិជាដើម។

ជាមួយគ្នានោះ តំណាងសាខាកាកបាទក្រហមខេត្ត បានថ្លែងអំណរគុណចំពោះ ព្រះចៅអធិការវត្តអូរត្រេះ បានផ្ដល់នូវសម្ភារៈប្រើប្រាស់ថវិការចូលរួមជាមួយសាខាកាកបាទក្រហម ដើម្បីទ្រទ្រង់ចាត់ចែងជូនប្រជាពលរដ្ឋជួបការលំបាកនៅក្នុងខេត្តព្រះសីហនុ។

សម្ភារៈរួមមាន៖ សាខាកាកបាទក្រហមខេត្ត អង្ករ ១តោន គ្រឿងឧបភោគបរិភោគ សម្ភារៈថវិការ២លានរៀល តំបន់ប្រត្តិបត្តការសឹករងខេត្តមានអង្ករ១៤បាវតូច គ្រឿងឧបភោគបរិភោគ សម្ភារៈថវិការ១លានរៀល កងរាជអាវុធហត្ថខេត្តមាន អង្ករ៩បាវតូច គ្រឿងឧបភោគបរិភោគ សម្ភារៈថវិការ១លានរៀលផងដែរ៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…