នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍នៃកាកបាទក្រហមកម្ពុជា បានអញ្ជើញជាភ្នាក់ងារតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១,៣២៩ គ្រួសារ មកពីស្រុក និងក្រុងចំនួន ៤ នៃខេត្តកំពង់ស្ពឺ។
កម្មវិធីចែកអំណោយមនុស្សធម៌នេះ មានគោលបំណងជួយសម្រួលជីវភាពប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងភាពលំបាក ដោយសារផលប៉ះពាល់ពីគ្រោះធម្មជាតិ និងបញ្ហាសង្គមជាបន្តបន្ទាប់។
លោកជំទាវបណ្ឌិត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាអភិវឌ្ឍសហគមន៍ ធ្វើឲ្យជីវភាពឲ្យប្រសើរឡើង និងរក្សាភាពសុខសាន្ដនៅតំបន់របស់ខ្លួនផងដែរ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ












