រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជនជាតិកូរ៉េ៦៤នាក់ក្នុងនោះពាក់ព័ន្ធបទល្មើស Online Scams ៥៩នាក់ត្រូវបណ្តេញចេញពីកម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចកូរ៉េ បានបណ្តេញជនជាតិកូរ៉េខាងត្បូងដែលបានប្រព្រឹត្តិល្មើសច្បាប់ចេញពីប្រទេសកម្ពុជាសរុប ៦៤នាក់(ស្រី ៥នាក់) ក្នុងនោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៥៩នាក់(ស្រី៤នាក់)។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃ១៧ ខែតុលា បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ បានបញ្ជូនយន្តហោះពិសេស ដើម្បីមកទទួលជនជាតិកូរ៉េខាងត្បូងទាំង៦៤នាក់នេះត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ នៅម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ តាមច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបណ្តេញជនជាតិកូរ៉េទាំងនោះចេញពីប្រទេសកម្ពុជា បានធ្វើឡើងក្រោយពីទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ជាកត់សម្គាល់ថា ក្នុងការអនុវត្តការងារនាពេលកន្លងមក អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក៏បានបណ្តេញពលរដ្ឋកូរ៉េខាងត្បូងមួយចំនួន ដែលបានប្រព្រឹត្តល្មើសច្បាប់ ស្តីពីអន្តោប្រវេសន៍កម្ពុជា និងបទល្មើសផ្សេងៗនៅតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិជាបន្តបន្ទាប់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…