រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ការផ្តល់សេវាជិះសត្វសេះកម្សាន្ត និងកីឡាជិះសេះ នៅរមណីយដ្ឋានទំនប់ម្លេច ខេត្តកំពតកំពុងទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

តំណាងម្ចាស់រមណីយដ្ឋាន ឌឹ មរកតម្លេច និងជាអ្នកជំនាញខាងបង្ហាត់ និងស្រឡាញ់កីឡាជិះសេះ បានឱ្យដឹងថា ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអភិបាលខេត្តកំពត រមណីយដ្ឋាន ឌឹ មរកតម្លេច ដែលទើបចាប់ផ្តើមបើកដំណើរថ្មីបានខិតខំរៀបចំនូវសេវាកម្មថ្មីៗជាច្រើន សម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរដែលមកលម្ហែកម្សាន្ត ជាពិសេសការផ្តល់ជូនសេវាជិះសេះកម្សាន្ត និងលក្ខណៈហាត់ជិះសេះដើម្បីចូលរួមប្រកួតជាដើម។ ការផ្តល់សេវាជិះសេះនេះ គឺជាការផ្សាភ្ជាប់ទេសចរណ៍ និងកីឡាក្នុងកញ្ចប់តែមួយ។

លោកក៍បានបញ្ជាក់ថា ការជិះសេះមានសុវត្ថិភាព  ព្រោះសេះទាំងអស់សុទ្ធតែត្រូវបានបង្ហាត់បង្រៀនរាល់ថ្ងៃ ហើយពេលភ្ញៀវជិះ មានអ្នកចាំជួយបង្រៀន និងតាមមើលរហូត។ ហើយភ្ញៀវអាចទិញសំបុត្រជិះគិតជាម៉ោង ឬជិះកម្សាន្តនៅក្នុងរមណីយដ្ឋាន ដើម្បីថតរូបអនុស្សាវរីយ៍ក៏បាន ចំណែកតម្លៃសមរម្យ មិនថ្លៃនោះទេ។

ការផ្តល់សេវាជិះសត្វសេះកម្សាន្ត និងកីឡាជិះសេះនៅរមណីយដ្ឋានទំនប់ម្លេចកំពុងទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដើម្បីលើកកម្ពស់ និងទាក់ទាញទេសចរឱ្យមកកម្សាន្តនៅតំបន់រមណីយដ្ឋានទំនប់ម្លេចកាន់តែច្រើន ហើយរមណីយដ្ឋានបានបន្ថែមសេវាកម្មប្លែកៗជាច្រើនលើអ្វីដែលមានស្រាប់ ពិសេសការជិះសត្វសេះកម្សាន្តគយគន់ទេសភាព ព្រៃភ្នំ វាលស្រែ បឹង ប្រឡាយជាដើម។

តាមការបញ្ជាក់របស់តំណាងរមណីយដ្ឋានថា ការជិះសេះមានសុវត្ថិភាព ហើយជួយលើកកម្ពស់កីឡាជិះសេះកម្ពុជា និងការអភិរក្សសត្វសេះខ្មែរផង។

កុមារាដែលស្រឡាញ់កីឡាជិះសេះម្នាក់ បានប្រាប់ឱ្យដឹងថា ការជិះសេះដំបូងគាត់មានការខ្លាចសេះផង ភ័យខ្លាចធ្លាក់ផង បន្តែបន្ទាប់ពីបានដឹងរបៀបជិះសេះ និងស្គាល់សត្វសេះ វាងាយស្រួល ហើយមានអារម្មណ៍ដូចបានរត់លេងជាមួយមិត្តភក្តិ។

បើតាមស្ថិតិរបស់ក្រុមរក្សាការពារសត្វសេះបានបង្ហាញថា កម្ពុជាមានសត្វសេះខ្មែរប្រហែល ៦ពាន់ក្បាល  ហើយសត្វសេះល្អដែលអាចយកមកបម្រើសេវាដល់ភ្ញៀវទេសចរបាន មានប្រមាណ ៣០០ក្បាល ហើយប្រសិនបើមានការគាំទ្រពីភ្ញៀវទេសចរ ឬក្រុមអ្នកស្រឡាញ់កីឡាជិះសេះ គេនឹងនាំសេះមកដាក់បន្ថែមទៅតាមតម្រូវការរបស់ភ្ញៀវ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…