រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជនចាស់ជរាគ្មានទីពឹងរស់នៅក្នុងក្រុងកោះរ៉ុង ៥០គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តព្រះសីហនុ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

Please click this link to get more information

ខេត្តព្រះសីហនុ៖ ជនចាស់ជរាគ្មានទីពឹងដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ រស់នៅក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារ សមាជិកា នៃសមាគមនារីខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងសំណេះសំណាល រួមទាំងនាំយកអំណោយមនុស្សធម៌ នៃសាខាសមាគមនារីកម្ពុជា ខេត្តព្រះសីហនុ ផ្ដល់ជូន ចាស់ជរាគ្មានទីពឹងដែលមានជីវភាពខ្វះខាត រស់នៅក្នុងក្រុងកោះរ៉ុងខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះផងដែរលោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង បានធ្វើរបាយការណ៍សង្ខេបស្ដីពីភូមិសាស្ត្រនៃក្រុងកោះរ៉ុង និងជនចាស់ជរាគ្មានទីពឹងដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារបានឱ្យដឹងថា ក្នុងនាមក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការនៃរដ្ឋបាលក្រុង និង ប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវលោកស្រី ប្រធានសាខា អនុប្រធានសាខា សមាជិកា នៃសមាគមនារីខេត្តព្រះសីហនុទាំងអស់ដែលបាននាំយកអំណោយមនុស្សធម៌ចែកជូនជនចាស់ជរាគ្មានទីពឹងនាពេលនេះ។

នាឱកាសនោះលោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាល និងសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើ និងការនឹករលឹកដែលជានិច្ចកាលសម្ដេចនិងលោកជំទាវបណ្ឌិត តែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ និងមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ។

លោកជំទាវ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ក៏មានប្រសាសន៍ផ្តាំផ្ញើបន្ថែម ដល់លោកយាយ/លោកតា ចាស់ជរា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ដោយសារការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងសហគមន៍។

អំណោយមនុស្សធម៌របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឧបត្ថមជូនដល់លោកយាយ/លោកតា ចាស់ជរាគ្មានទីពឹងដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខកំប៉ុង ១យួរ កន្ទេល១ ឃីតចំនួនមួយកញ្ចប់ក្នុងនោះមាន( ក្រមា១ សារុង១ មុង១ ភួយ១ ) និងថវិកា ១០ម៉ឺនរៀលផងដែរ៕

ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…