រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មេផ្កាយ២ម្នាក់ ត្រូវបានថ្នាក់លើកោះហៅទៅសួរចម្លើយ ក្រោយធ្លាយយកលុយ២លានដុល្លារ រត់ការ«ចូលសញ្ជាតិខ្មែរ»

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅរសៀលថ្ងៃទី២៨តុលានេះថា ថ្នាក់លើកំពុងកោះ លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មកធ្វើការសាកសួរចម្លើយ ពាក់ព័ន្ធករណីយកលុយ២លានដុល្លារអាម៉េរិក រត់ការចូលសញ្ជាតិខ្មែរ។ នេះបើយោងតាម អង្គភាពSBM News។

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបានឱ្យដឹងថា ចំពោះព័ត៌មានលេចធ្លាយខាងលើនេះ ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងកោះហៅសាមីខ្លួន ដើម្បីមកបំភ្លឺ បន្ទាប់ពីមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមថា លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ជាប់ពាក់ព័ន្ធករណីរត់ការចូលសញ្ជាតិខ្មែរ ឱ្យជនបរទេស ក្នុងទំហំទឹកប្រាក់២លានដុល្លារអាម៉េរិក។

ការរត់ការចូលសញ្ជាតិនេះ ត្រូវបានគេបង្ហើបឱ្យដឹងថា មានរយៈពេលជាង១ឆ្នាំមកហើយ ចាប់តាំងពីលោកទទួលលុយពីជនបរទេសនោះ ដោយការងារធ្វើមិនបានសម្រេច ឯលុយក៏ស៊ីដាច់មិនព្រមប្រគល់ទៅឱ្យម្ចាស់ដើមវិញទេ ទើបមានការទម្លាយរឿងរាវអាថ៌កម្បាំងនេះ ចេញជាសាធារណៈតែម្ដង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…