រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០២៥-២០២៨

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំរបស់ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង “យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ ២០២៥-២០២៨” មុននឹងដាក់ស្នើជូនរាជរដ្ឋាភិបាលអនុម័តជាផ្លូវការនាពេលខាងមុខ។

កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា (TVK)

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…