រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាវា VIKING VENUS ដឹកអ្នកទេសចរ ៨០៨នាក់ បានចុះចតនៅកំពង់ផែរព្រះសីហនុ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ខេត្តព្រះសីហនុ)៖ នាវា VIKING VENUS ដឹកអ្នកទេសចរណ៍ ៨០៨នាក់ បានចុះចតនៅកំពង់ផែរស្វយ័តព្រះសីហនុដោយសុវត្ថិភាព នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងស្វែងយល់ពីសក្តានុពលខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។

នាវាទេសចរណ៍ VIKING VENUS សញ្ជាតិ NORWAY មានបណ្ដោយប្រវែង២២៨.៣០ម៉ែត្រ និងទទឹងប្រវែង២៨.៨០ម៉ែត្រ ជម្រៅ៦.៦៥ម៉ែត្រ ផ្ទុកភ្ញៀវទេសចរសរុប ៨០៨នាក់ ស្រី៤២៣នាក់ មាន២០សញ្ជាតិ បន្ថែមពីនោះមាន នាវិកចំនួន ៤៦៣នាក់ ស្រី១១០នាក់ ដែលមាន៤០សញ្ជាតិ។ ភ្ញៀវទេសចរភាគច្រើនជនជាតិអាម៉េរិក ដែលមានរហូតដល់៦៧១នាក់។

គូសបញ្ជាក់ថា ភ្ញៀវទេសចរទាំងអស់នោះ និងទៅទស្សនាមានរមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដើម។ បន្ទាប់ពីបញ្ចប់ទស្សនៈនៅកម្ពុជារួច វានានេះនឹងបន្តចេញដំណើរទៅប្រទេសថៃនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…