រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មេយោធភូមិភាគកម្ពុជា-ថៃ ជួបគ្នាជជែកពីការកែសម្រួលអាវុធចេញពីតំបន់ជម្លោះ ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ឧត្តរមានជ័យ)៖ នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៣.១០នាទីរសៀលនេះ មេយោធភូមិភាគកម្ពុជា និងថៃ បានជួបជជែកគ្នាស្តីពីការកែសម្រួលអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ ដោយកិច្ចប្រជុំនេះ ធ្វើឡើងដោយមានការចូលរួមពីអ្នកសង្កេតការណ៍អាស៊ានផងដែរ។

ភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជា និងឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគទី២របស់ថៃ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះជជែកផ្តោតជាសំខាន់លើការកែសម្រួលអាវុធធុនធ្ងន់នៃប្រទេសទាំងពីរចេញពីតំបន់ជម្លោះរវាងប្រទេសទាំងពីរផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…