ថ្មីៗនេះ នគរបាលអន្តោប្រវេសន៍ថៃបានឆ្មក់ចូលផ្ទះល្វែងមួយនៅប៉ាតាយ៉ា និងចាប់បុរសជនជាតិឥណ្ឌា៥នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងការប្រតិបត្តិល្បែងអនឡាញ។ នគរបាលនិយាយថា ជនសង្ស័យបានរស់នៅទីនោះយូរមកហើយ និងភាគច្រើនផ្តល់ជំនួយបច្ចេកទេស និងការងារគាំទ្រផ្នែកខាងក្រោយដល់វេទិកាល្បែងអនឡាញដែលមានមូលដ្ឋាននៅឥណ្ឌា។
មន្ត្រីនិយាយថា ក្រុមនេះប្រើថៃជាមូលដ្ឋានប្រតិបត្តិការ ដើម្បីគេចពីការត្រួតពិនិត្យមូលដ្ឋាន និងពង្រឹងការថែទាំបច្ចេកទេសដល់វេទិកានៅក្រៅប្រទេស។ ប៉ុន្តែក្រោយត្រូវនាំខ្លួនសាកសួរ ជនសង្ស័យទាំង៥បានអះអាងថាខ្លួន «គ្រាន់តែធ្វើសេវាអតិថិជន» និងបដិសេធការចូលរួមផ្ទាល់ក្នុងការប្រតិបត្តិប្រព័ន្ធល្បែង។
នគរបាលកំពុងផ្ទៀងផ្ទាត់ភស្តុតាងបន្ថែម ដើម្បីបញ្ជាក់តួនាទីពិតរបស់ជនសង្ស័យ និងស្រាវជ្រាវបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅពីក្រោយ។
សារព័ត៌មានយើងចងក្រងរាយការណ៍







