នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ០៩:៥១ នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើភូមិសាស្ត្រ «ភ្នំខ្មោច» ហើយនៅវេលាម៉ោង ១០:០៧ នាទី បន្តប្រើយន្តហោះចម្បាំងប្រភេទដដែល ទម្លាក់គ្រាប់បែកលើភូមិសាស្ត្រ «ពាក់ស្បែក»។
តាមសេចក្តីរាយការណ៍អំពីស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ បានឱ្យដឹងថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើទឹកដីកម្ពុជា នៅតំបន់យោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រ ភ្នំខ្មោច និងពាក់ស្បែក ខេត្តព្រះវិហារ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កងកម្លាំងកម្ពុជានឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ និងមោះមុត ដោយតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងនឹងសត្រូវឈ្លានពាន ព្រមទាំងរក្សាការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា ដោយភាពក្លាហាន និងមិនងាករេជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ៖ KPS99TV







