រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក ពុយ គា៖ ភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃផុយស្រួយនឹងប៉ះទង្គិចគ្នាណាស់ ដរាបណាគណបក្សភឿថៃនៅបន្តកាន់អំណាចជាមួយមេទ័ពជើងគោកភូមិភាគ២

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បើយោងតាមសំណេររបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានរឿងរាវក្រៅឆាក បានលើកឡើងតាមប្រព័ន្ធតេឡេក្រាមថា៖

«តាមការប្រមើលមើលរបស់ខ្ញុំ ភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃនឹងនៅបន្តទៀត ហើយផុយស្រួយនឹងប៉ះទង្គិចគ្នាណាស់ ដរាបណាគណបក្សភឿថៃនៅបន្តកាន់អំណាចជាមួយមេទ័ពជើងគោកភូមិភាគ២។ ប៉ុន្តែបើមាននាយករដ្ឋមន្ត្រីថ្មី ដូចជាលោក ប្រាយុទ្ធ ចាន់អ៊ូចា ឬក៏លោកអនុទីន សភាពការណ៍អាចនឹងប្រែប្រួលល្អវិញ។ ពិតហើយនៅថ្ងៃទី៨ ដល់ទី១១ ខែកក្កដាខាងមុខនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ លើកលែងមីយ៉ាន់ម៉ានឹងជួបជុំគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីជាមួយនឹងរដ្ឋមន្ត្រីការបរទេសមកពី១៧ប្រទេសទៀត។ បើសិនជាមានការពិភាក្សាលើប្រធានបទព្រំដែនកម្ពុជា-ថៃ ក៏អាចមិនមានអ្វីប្រែប្រួលដែរ ព្រោះរដ្ឋាភិបាល និងមេទ័ពភូមិភាគ២ ជាមនុស្សដដែល៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…