បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជាបានបណ្តេញចេញជនជាតិមីយ៉ាន់ម៉ា ចំនួន ៧២៩នាក់ (ស្រី ២១៧នាក់) ចេញពីទឹកដីកម្ពុជា កាលពីយប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ តាមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការងារខុសច្បាប់ ព្រមទាំងគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ដោយ៖ ប៉ៃ សុឃីម













