ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រុងប្រយ័ត្ន!គម្រោងអភិវឌ្ឍលំនៅឋានចំនួន៣កំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណ

KPS99TV

សេចក្តីសង្ខេប

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបានព្រមានពីគម្រោងលំនៅឋានបីដែលកំពុងធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណ និងអំពាវនាវឱ្យសាធារណជនកុំចូលរួមពាក់ព័ន្ធ ដើម្បីជៀសការខាតបង់។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានឱ្យដឹងថា គម្រោងអភិវឌ្ឍលំនៅឋានចំនួន៣គម្រោង បាននិងកំពុងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយគ្មានអាជ្ញាបណ្ណ ដោយអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងកុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងទាំងនេះដែលអាចធ្វើឱ្យខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។

ក្នុងសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា គម្រោងទាំងនោះ រួមមាន៖ សំណង់ផ្ទះល្វែង សុខ ចំរើន នៅភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ, គម្រោងវីឡាទោល EKT និងផ្ទះល្វែងផ្សារពញាពន់គម្រោងទី១ និងគម្រោងទី២ នៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដូច្នេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអំពាវនាវដល់សាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងទាំង៣ខាងលើ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។ លើសពីនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…