ថ្មីៗនេះ ជនទេសចរបរទេសពីរនាក់ត្រូវបានចោទថាប្រព្រឹត្តអំពើអាសអាភាសនៅក្នុងតុកតុកកំពុងបើកបរក្នុងខេត្តភូកេត ប្រទេសថៃ។ ប៉ូលិសបានគ្រប់គ្រងស្ថានភាព និងចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងការសង្ស័យរំខានសណ្ដាប់ធ្នាប់សាធារណៈ។



អ្នកធ្វើដំណើរតាមផ្លូវជាច្រើនបានឃើញហេតុការណ៍ ខណៈយានយន្តកំពុងធ្វើដំណើរ។ អ្នកបើកបរបានឈប់ និងហាមឃាត់ដោយពាក្យសម្ដីជាច្រើនដង ប៉ុន្តែជនទេសចរមិនសហការ ទើបរាយការណ៍ទៅប៉ូលិស។ ប៉ូលិសអំពាវនាវឱ្យជនទេសចរគោរពច្បាប់មូលដ្ឋាន និងសីលធម៌សង្គម គោរពទីសាធារណៈ ហើយអ្នកប្រព្រឹត្តខុសច្បាប់ត្រូវទទួលខុសត្រូវតាមច្បាប់។
រៀបរៀងដោយ KPS99TV។






