សុនខ២ក្បាល របស់អង្គភាព CMAC បានធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វើការនៅ ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
បើយោងតាម ឯកឧត្តម ហេង រតនា នាយកអង្គភាពស៊ីម៉ាក់ បានគូសបញ្ជាក់ថា ស៊ីម៉ាក់ ធ្លាប់តែទិញសុនខពីបូស្នៀ សម្រាប់បម្រើការងារនៅកម្ពុជា ឥឡូវនេះ អង្គការជាដៃគូ NPA ដែលបានសហការជាមួយអង្គភាព CMAC ចាប់តាំងពីឆ្នាំ១៩៩២-៩៣នោះ បានជាវសុនខទាំង២ ក្បាលទៅបូស្នៀ និងហឺហ្សេហ្គោវីណា វិញម្តង។
ស៊ីម៉ាក់ ចាត់ទុកសមិទ្ធផលនេះ ថាជាមោទនភាព និងជាមេរៀនជាក់ស្តែង ក្នុងការពង្រឹងនូវស្មារតីនិងគោលដៅភាពជាម្ចាស់(ម្ចាស់ការ) របស់កម្ពុជា៕ ដោយ៖ ចិន្តា ទីទិ











