ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជានៅព្រលប់ថ្ងៃនេះបានបង្ហោះសារថា ប្រទេសចិនបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងជំនាញរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ហើយលោកជឿជាក់ថាកិច្ចការនេះ នឹងបន្តមានវឌ្ឍនភាពថ្មីឥតឈប់ឈរបន្តទៀត។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបង្ហោះសារនេះគឺក្រោយពេលដែលកម្លាំងជំនាញរបស់កម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំង Online Scams ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង ហើយបានឃាត់ខ្លួនជនសង្ស័យជាសញ្ជាតិបរទេសជាង ២០០០នាក់ផងដែរ៕
ដោយ៖ ប៉ៃ សុឃីម
















