ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាវាខ្នាតយក្ស Costa Serena នាំទេសចរជនបរទេសជិត ៣ពាន់នាក់មកទស្សនាក្រុងព្រះសីហនុ

KPS99TV

សេចក្តីសង្ខេប

នាវា Costa Serena ទង់ជាតិអ៊ីតាលីបានចូលចតនៅព្រះសីហនុថ្ងៃទី៤ កុម្ភៈ ដោយមានភ្ញៀវប្រមាណ២៨៩៥នាក់ និងនាវិកប្រមាណ១០៣១នាក់ ហើយរបាយការណ៍ថាជាការមកកម្ពុជាលើកទីពីរក្រោយខែឧសភា ឆ្នាំ២០២៣។

នាវាទេសចរណ៍ខ្នាតយក្ស Costa Serena សញ្ជាតិអ៊ីតាលី នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះ បានចូលចតនៅកំពង់ផែរស្វយ័តក្រុងព្រះសីហនុ ផ្ទុកភ្ញៀវបរទេសចម្រុះជាតិសាសន៍ប្រហែល ២៨៩៥នាក់ នាវិកប្រហែល ១០៣១នាក់ មកទស្សនាក្រុងព្រះសីហនុ។

នាវាទេសចរណ៍មួយនេះ នឹងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនពីជុំវិញពិភពលោកឱ្យមកទស្សនាប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងធុរៈកិច្ចរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

គូសបញ្ជាក់ដែរថា នាវានេះបានចូលចតនៅកម្ពុជាចំនួន២ដងហើយ លើកទី១កាលពីខែឧសភា ឆ្នាំ២០២៣ នាំអ្នកដំណើរប្រហែល ១,៦៧១នាក់ ខណៈលើកទី២នេះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាំភ្ញៀវទេសចរប្រហែល ២៨៩៥នាក់៕

អត្ថបទ៖ ចិន្តា ទីទិ
រូបថត៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…