នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ សហការជាមួយប្រជាស្ម័គ្រចិត្តប្រមាណ ៦០នាក់ បានរួមគ្នាប្រមូលផលបន្លែ និងផលិតផលកសិកម្ម ពីមណ្ឌលសុវត្ថិភាព ដោយទទួលបានផលសរុបប្រមាណ ២,០០០គីឡូក្រាម។
ក្នុងចំណោមផលដែលប្រមូលបាន រួមមាន ត្រកួនចំនួន ១,២០០គីឡូក្រាម, ស្ពៃក្រញ៉ាញ់ចំនួន ៨០០គីឡូក្រាម ព្រមទាំង ស៊ុតទាចំនួន ៦៩០គ្រាប់ ដែលសុទ្ធសឹងជាផលិតផលមានគុណភាព និងបានគ្រប់គ្រងតាមស្តង់ដារសុវត្ថិភាព។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានឲ្យដឹងបន្ថែមថា គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រមូលផលពីមណ្ឌលសុវត្ថិភាព បានអនុវត្តសរុប ៨លើក ទទួលបានផលសរុប ១១,២៦០គីឡូក្រាម។
ផលិតផលដែលប្រមូលបានសរុប រួមមាន ត្រកួនចំនួន ៥,៩៣០គីឡូក្រាម, ស្ពៃចង្កឹះចំនួន ៤,៤៣០គីឡូក្រាម, ស្ពៃក្រញ៉ាញ់ចំនួន ៩០០គីឡូក្រាម និង ស៊ុតទាចំនួន ២,១៩០គ្រាប់ ដែលបានចែកចាយ និងប្រើប្រាស់តាមគោលការណ៍គ្រប់គ្រង និងគាំទ្រសន្តិសុខស្បៀងនៅក្នុងមូលដ្ឋាន។ ដោយ៖ KPS99TV















