លោក នួន ប៊ុនថុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនក្រុងកំពង់សោម បានលើកឡើងថា វគ្គអប់រំនយោបាយជំនាន់ទី៣០ នាពេលនេះបានផ្តល់នូវ ចំណេះដឹងសំខាន់ៗ និងចាំបាច់មួយចំនួនដល់មន្ត្រីគណបក្ស ជាពិសេសមន្ត្រីបន្តវេន អំពីវិធីសាស្ត្រត្រិះរិះពិចារណាប្រកបដោយវិទ្យាសាស្ត្រ ការលើកកម្ពស់ ការយល់ដឹងពីបុព្វហេតុ សមិទ្ធផល និងមេរៀនប្រវត្តិសាស្ត្រ ដូច្នេះមន្ត្រីគណបក្សយើងបាន ខិតខំកសាងខ្លួនជាមន្ត្រីល្អប្រពៃ និងជាយុវជនសកម្មរបស់គណបក្សដែលប្រកបដោយលក្ខណៈ៤ យ៉ាងគឺ៖ មានគោលជំហរស្មោះត្រង់ចំពោះជាតិ ចំពោះគណបក្ស និប្រជាជន មានទំនាក់ទំនងល្អប្រពៃរួមសុខទុក្ខជាមួយប្រជាជន លើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការបំពេញកិច្ចការដែលបានប្រគល់ជូន ខិតខំលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីជាតិ និងមាតុភូមិ និង ត្រូវរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល ដើម្បីធ្វើឱ្យស្រុកក៍ដូចជាខេត្តរបស់យើងមានភាពរីកចម្រើន ។
លោក នួន ប៊ុនថុល បន្ថែមថា ពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៣០ សម្រាប់មន្ត្រីគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់សោម ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៨៥នាក់ ស្រី១១នាក់ ក្នុងនោះសិក្ខាកាមទទួលបានចំណេះដឹងខ្ពស់៨៣ភាគរយ ចំណេះដឹងបង្គួចំនួន១៧ភាគរយ ហើយសិក្ខាកាមទាំងអស់មានវត្តមានគ្រប់មេរៀនទាំង៥ផងដែរ។
មានប្រសាសន៍ក្នុងពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៣០ សម្រាប់មន្ត្រីគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់សោម ឯកឧត្តម វង្ស ផាណាត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត សូមអបអរសាទរចំពោះលទ្ធផលនៃការរៀនសូត្រនៅពេលនេះ ដែលពិតជាបានរួមចំណែកជាវិជ្ជមានដល់ការងារកសាង និងពង្រឹងគណបក្ស ជាពិសេសលើការងារអប់រំបណ្តុះបណ្តាល ធនធានមនុស្ស។
ឯកឧត្ត វង្ស ផាណាត បានវាយតម្លៃខ្ពស់ ចំពោះវគ្គសិក្សាក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជាធនធានមនុស្សរបស់គណបក្សយកទៅអនុវត្តបន្ត និងដឹកនាំក្នុងអង្គភាពឱ្យបានទូលំទូលាយក្នុងពេលត្រឡប់ទៅកាន់ អង្គភាព មូលដ្ឋានវិញ ហើយសិក្ខាកាមទាំងអស់សម្រេចបាននូវលទ្ធផលដ៏ល្អប្រប្រសើរថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែលឆ្លើយតបទៅ នឹងស្មារតីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងជោគជ័យ ក្នុងការបំពេញការងារ និងសូមបន្តរៀនសូត្រ និងដុសខាត់នូវចំណេះដឹងរបស់ខ្លួន ឱ្យបានជាប្រចាំ តាមស្មារតី «រៀន ហើយរៀនទៀត រៀនមួយជីវិត»។
ឯកឧត្ត វង្ស ផាណាត បញ្ជាក់ថា សិក្ខាកាមទាំងអស់សូមយកចំណេះដឹងដែលទទួលបានពីវត្គអប់រំនយោបាយនេះ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅតាមស្ថានភាព និងលទ្ធភាពជាក់ស្តែងដែលមាន។ ហើយចំណេះដឹង បទពិសោធន៍ល្អៗពីថ្នាក់ដឹកនាំគណបក្សទទួលបាននូវពុទ្ធិថ្មីៗ មេរៀន របាយការណ៍យល់ពីគោលបំណងគោលនយោបាយរបស់បក្ស បទពិសោធន៍ដឹកនាំ ពិសេសសមត្ថភាពត្រិះរិះពិចារណា ការទទួលខុសត្រូវសម្រាប់មន្ត្រីបន្តវេនទាំងបច្ចុប្បន្ននិងទៅអនាគតផងដែរ៕
ដោយ៖ ប៉ៃ សុឃីម















