រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ បានបើកកិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី ពិព័រណ៍ផលិតផល និងកម្មវិធីកម្សាន្តនានា សម្រាប់ឆ្នាំ២០២៦ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងអភិបាលក្រុងព្រះសីហនុ និងក្រុងកំពង់សោម ព្រមទាំងមានមន្រ្តីអ្នកមុខអ្នកការជាច្រើននាក់ទៀត៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា


















