ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុនជប៉ុនប្រមាណ១៧០ចូលរួមសិក្ខាសាលាឱកាសវិនិយោគរបស់ស្ថានទូតជប៉ុន

KPS99TV

សេចក្តីសង្ខេប

សិក្ខាសាលាថ្ងៃទី២០ កុម្ភៈ នៅភ្នំពេញមានក្រុមហ៊ុនជប៉ុនប្រមាណ១៧០ចូលរួមផ្ទាល់និងអនឡាញ ដើម្បីស្វែងយល់ឱកាសវិនិយោគថ្មីឬពង្រីកគម្រោង។

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន ដោយទាក់ទាញការចូលរួមពីក្រុមហ៊ុនជប៉ុនប្រមាណ ១៧០ ក្រុមហ៊ុន ទាំងចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

បើតាមសេចក្តីផ្សព្វផ្សាយរបស់ស្ថានទូតជប៉ុន ប្រកាសនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ សិក្ខាសាលានេះមានគោលបំណងបង្ហាញពីបរិយាកាសវិនិយោគ សក្តានុពលសេដ្ឋកិច្ច និងឱកាសធុរកិច្ចនៅកម្ពុជា ដើម្បីជំរុញការវិនិយោគពីប្រទេសជប៉ុនឱ្យកាន់តែសកម្ម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញក្តីរំពឹងថា សិក្ខាសាលានេះនឹងក្លាយជាវេទិកាសំខាន់មួយ សម្រាប់ក្រុមហ៊ុនជប៉ុនដែលមានចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ព្រមទាំងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជារួចហើយ អាចពិចារណាលើការវិនិយោគថ្មី ឬពង្រីកគម្រោងដែលមានស្រាប់ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…