ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទិដ្ឋភាពសកម្មភាពលក់ដូររបស់អាជីវករ នៅផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ

KPS99TV

សេចក្តីសង្ខេប

អត្ថបទរៀបរាប់តូបបន្លែ ផ្លែឈើ ត្រីសាច់ អាហារនិងសម្ភារៈប្រចាំថ្ងៃ ព្រមទាំងបរិយាកាសព្រឹកនិងការជួបជុំសហគមន៍នៅផ្សារ។

ព្រះវិហារ៖ សកម្មភាពលក់ដូររបស់បងប្អូនអាជីវករ នៅផ្សារកំពង់ប្រណាក ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅតែបន្តមានភាពរស់រវើកជាប្រចាំ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់។

តាមតូបនីមួយៗ អាជីវករ បានរៀបចំដាក់ទំនិញជាច្រើនប្រភេទ រួមមាន បន្លែ ផ្លែឈើ ត្រី សាច់ ម្ហូបអាហារស្រាប់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលសុទ្ធសឹងជាទំនិញចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

បរិយាកាសក្នុងផ្សារមានភាពអ៊ូអរ ជាពិសេសនៅពេលព្រឹក ដោយមានប្រជាពលរដ្ឋមកជ្រើសរើសទិញម្ហូបអាហារ និងសម្ភារៈផ្សេងៗ ខណៈអាជីវករ បានយកចិត្តទុកដាក់ក្នុងការរៀបចំទំនិញ និងបម្រើអតិថិជន ដើម្បីធានាគុណភាព និងភាពងាយស្រួលក្នុងការទិញលក់។

សកម្មភាពលក់ដូរនៅផ្សារកំពង់ប្រណាក មិនត្រឹមតែជាមធ្យោបាយរកចំណូលសម្រាប់បងប្អូនអាជីវករប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកសំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារផងដែរ។

ជាមួយគ្នានេះ ផ្សារនេះក៏ជាកន្លែងប្រមូលផ្តុំសហគមន៍ ដែលបង្កើតឱកាសឱ្យប្រជាពលរដ្ឋបានជួបជុំ ផ្លាស់ប្តូរព័ត៌មាន និងបង្កើនភាពស្និទ្ធស្នាលរវាងគ្នា ស្របពេលដែលសកម្មភាពពាណិជ្ជកម្មនៅតែបន្តដើរតួនាទីសំខាន់ក្នុងការគាំទ្រជីវភាពប្រជាពលរដ្ឋក្នុងតំបន់។ ដោយ៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…