ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសារធារណជន មេត្តាជ្រាបថា ថ្មីៗនេះ មានជនមួយចំនួនបានកែច្នៃ និងបញ្ចូលខ្លឹមសារសំឡេងជាភាសាខ្មែរ ចូលទៅក្នុងវីដេអូដែលមានប្រភពពីបរទេស ហើយបង្ហោះវីដេអូ ដោយបង្ហាញឲ្យមានការភ័ន្តច្រឡំថា មានសកម្មភាពហិង្សាខុសច្បាប់លើក្មេងស្រីក្នុងថ្នាក់រៀននៅសាលារៀនក្នុងប្រទេសកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា ការកែច្នៃ បង្ហោះ និងចែកចាយវីដេអូបែបនេះ គឺជាការបង្ហាញចេតនាអគតិ ដែលបំពុលបរិយាកាសសង្គម និងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់សាធារណជន សូមយកចិត្តទុកដាក់ និងតាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់ និងកុំបង្ហោះ ឬចែកចាយព័ត៌មានណាដែលមិនមានប្រភពច្បាស់ ឬមានចេតនាអគតិ ដើម្បីចៀសវាងការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬស្ថាប័ន។ ដោយ៖ ប៉ៃ សុឃីម








