ស្ថាប័ន BTV Cambodia បានចេញសេចក្តីជូនដំណឹងដល់ប្រិយមិត្ត និងទូរទស្សនិកជនអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ថា «យើងខ្ញុំសូមជម្រាបជូនដល់ប្រិយមិត្តទាំងអស់មេត្តាជ្រាបថា នាពេលបច្ចុប្បន្នមានឃ្លីបវីដេអូ និងខ្លឹមសារព័ត៌មានក្លែងក្លាយមួយចំនួនកំពុងត្រូវបានចែកចាយតាមបណ្តាញសង្គមដោយបានប្រើប្រាស់ និងក្លែងបន្លំជានិមិត្តសញ្ញា (Logo) របស់ស្ថាប័ន BTV យើងខ្ញុំដោយគ្មានការអនុញ្ញាត»។
ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា (PR Cambodian Government) ក៏បានចេញមកបំភ្លឺបន្ថែមថា ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមប្រឆាំងនៅក្រៅប្រទេសក្នុងចេតនាមួលបង្កាច់ និងបង្កើតរឿងដើម្បីវាយប្រហាររាជរដ្ឋាភិបាល៕ ដោយ៖ ឡាយ កុល







