សូមគោរពជម្រាបជូនសាធារណជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ មេត្តាជ្រាបថា អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ–សម្តេចម៉ែ (បុរីអូរស្វាយ–សែនជ័យ) និង ព្រះរាជបណ្ណាល័យហ្លួងម៉ែ សូមស្វាគមន៍ភ្ញៀវមកទស្សនា និងសិក្សាស្វែងយល់អំពីមរតកស្ថាបត្យកម្ម និងប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ជាតិ។
ទីតាំងទាំងនេះជាផ្នែកសំខាន់នៃមរតកវប្បធម៌ និងស្ថាបត្យកម្ម ដែលបង្ហាញពីការអភិវឌ្ឍន៍ក្នុងសម័យសង្គមរាស្ត្រនិយម និងការចងចាំប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
សូមសាធារណជន និងភ្ញៀវទេសចរទាំងអស់ មេត្តាអញ្ជើញមកទស្សនា និងចូលរួមថែរក្សា អភិរក្សមរតកដ៏មានតម្លៃទាំងនេះឱ្យបានគង់វង្សសម្រាប់ជំនាន់ក្រោយ។ ដោយ៖ KPS99TV







