ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប–អាស៊ាន ពិភាក្សាឱកាសវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា

KPS99TV

សេចក្តីសង្ខេប

លោក ឌិត ទីណា បានជួបប្រតិភូ EU–ASEAN Business Council ថ្ងៃទី៤ មីនា ពិភាក្សាឱកាសវិនិយោគកសិកម្ម ខ្សែច្រវាក់តម្លៃ ផលិតកម្មទឹកដោះគោស្រស់ និងការកែច្នៃកសិផល។

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានទទួលជួបគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប–អាស៊ាន (EU–ASEAN Business Council: EU-ABC) ដឹកនាំដោយលោក Noel Clehane អនុប្រធាន EU-ABC ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ EU-ABC ដែលមានបំណងពង្រីកការវិនិយោគនៅប្រទេសកម្ពុជា ពិសេសក្នុងវិស័យកសិកម្ម។ ភាគីទាំងពីរក៏បានពិភាក្សាអំពីសក្តានុពល និងឱកាសក្នុងការតភ្ជាប់ខ្សែច្រវាក់តម្លៃផលិតកម្ម ក៏ដូចជាការវិនិយោគលើវិស័យកសិកម្មសំខាន់ៗ។

ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានផ្តោតលើឱកាសអភិវឌ្ឍន៍ក្នុងវិស័យ ផលិតទឹកដោះគោស្រស់ និង ការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…