ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងអប់រំថ្កោលទោសការថតវីដេអូ និងប្រើពាក្យមិនសមរម្យលើអ្នកគ្រូនៅពោធិ៍សាត់

KPS99TV

សេចក្តីសង្ខេប

ក្រសួងអប់រំបានចេញសេចក្តីថ្លែងការណ៍ថ្ងៃទី៦ ខែមីនា ចាត់ទុកថា ការថតវីដេអូ និងពាក្យសម្តីរំខានក្នុងសាលារៀន ប៉ះពាល់ដល់កិត្តិយសអ្នកគ្រូជាប់កិច្ចសន្យាម្នាក់។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ ស្ដីពី ការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ នៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។

ក្រសួងអប់រំ ចាត់ទុកថា សកម្មភាពថតវីដេអូ និងការប្រើពាក្យសម្តីមិនសមរម្យរបស់បុគ្គលមួយរូប ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងរៀនសូត្ររបស់សិស្ស នៅក្នុងបរិវេណសាលារៀន គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស មន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារឿយៗ ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា៕ អត្ថបទ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…