ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១៥ កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អញ្ជើញជាអធិបតីទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ នៅសួនច្បារមុខវត្តបទុមបតី រាជធានីភ្នំពេញ នៅក្នុងព្រឹត្តិការណ៍រត់នេះក៏មានវត្តមានអញ្ជើញចូលរួមពីលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងកីឡាករ កីឡាការិនី និងអ្នកចូលរួមសរុបប្រមាណ ៤ ០០០នាក់ផងដែរ៕
ដោយ៖ ប៉ៃ សុឃីម
















