សម្តេចធិបតី៖ ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ មិនឱ្យលេងបាញ់ទឹកនិងប៉ាតម្សៅ ដូចឆ្នាំមុនៗឡើយ ប៉ុន្តែ ត្រូវធ្វើក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីជាតិ តាមរយៈល្បែងរបាំប្រជាប្រិយ និងពិធីសាសនា ផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជនជួរមុខ និងការចុះសួរសុខទុក្ខជនភៀសសឹក ដោយថវិកាមួយផ្នែកនឹងត្រូវចែកជូនដល់ពួកគាត់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម







