ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វត្តអូរត្រេះអំពាវនាវគាំទ្រចង្ហាន់ និងបច្ច័យសម្រាប់ការប្រឡងថ្ងៃទី១៤ ខែមីនា

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

កម្មវិធីប្រឡងចូលសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិគ្រោងមានបេក្ខសមណសិស្ស និងគណៈកម្មការប្រមាណ៣៣០អង្គនាក់។ វត្តស្នើការឧបត្ថម្ភចង្ហាន់ ភេសជ្ជៈ ឬថវិកាតាមសទ្ធា។

ខេត្តព្រះសីហនុ៖ វត្តអូរត្រេះ នឹងរៀបចំកម្មវិធីប្រឡងជ្រើសរើសបេក្ខសមណសិស្ស ចូលរៀននៅសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ប្រឡងវិលជុំ) ដោយមានព្រះសង្ឃជាបេក្ខសមណសិស្ស និមន្តមកពីបណ្តាខេត្តចំនួន ៤ខេត្ត រួមមាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តផ្សេងៗ ព្រមទាំងគណៈកម្មការប្រឡងគ្រប់ផ្នែក សរុបចំនួនប្រមាណ ៣៣០ អង្គ/នាក់។

កម្មវិធីប្រឡងនេះនឹងប្រព្រឹត្តទៅ រយៈពេល ១ថ្ងៃពេញ នៅថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។

សេចក្ដីអំពាវនាវ៖ សូមគោរពអំពាវនាវដល់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ អង្គភាព រដ្ឋបាលក្រុង/ស្រុក រដ្ឋបាលឃុំ/សង្កាត់ សប្បុរសជន និងពុទ្ធបរិស័ទគ្រប់ទិសទី មេត្តាចូលរួមឧបត្ថម្ភគាំទ្រជា បច្ច័យ ចង្ហាន់ និងភេសជ្ជៈ ក្នុងមួយតុ ៣០ម៉ឺនរៀល ឬសម្ភារៈផ្សេងៗ តាមកម្លាំងសទ្ធាជ្រះថ្លា។

ការឧបត្ថម្ភទាំងនេះ នឹងត្រូវយកមកចាត់ចែងរៀបចំជា ចង្ហាន់ ២ពេល (ពេលព្រឹក និងថ្ងៃត្រង់) និង ភេសជ្ជៈ ២ពេល (ពេលព្រឹក និងពេលល្ងាច) សម្រាប់ព្រះសង្ឃ និងគណៈកម្មការប្រឡងដែលចូលរួមក្នុងកម្មវិធីនេះ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…