រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សិក្ខាកាមមកពី២៩ទីតាំងបានសិក្សាលើផ្នែកបដិសណ្ឋារកិច្ចនិងការផ្តល់សេវាកម្មដើម្បីផ្តល់ភាពពេញចិត្តជូនភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បើតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា សិក្ខាកាមដែលជាបុគ្គលិកបម្រើការងារផ្នែកម្ហូបអាហារនិងភេសជ្ជៈសរុប ៤២នាក់ (ស្ត្រី១៩នាក់) មកពីអាជីវកម្មសណ្ឋាគារ-ភោជនីយដ្ឋាចំនួន២៩ទីតាំង បានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលបំពាក់បំប៉នទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្តែងតាមស្តង់ដារជាតិលើផ្នែក «បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មម្ហូប អាហារ អមដោយយុទ្ធនាការផ្សព្វផ្សាយបុគ្គលិក១នាក់ ជំនាញ១»។

មន្ទីរទេសចរណ៍ខេត្តបានបើកវគ្គបណ្តុះបណ្តាលនេះឡើងក្នុងរយៈពេល ០២ថ្ងៃ ពោលចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ក៏ដូចជាផ្តល់ភាពពេញចិត្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានកាន់តែល្អប្រសើរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…