រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តព្រះសីហនុគ្រោងរៀបចំការប្រកួតជ័យលាភីផលិតវីដេអូខ្លីក្រោមប្រធានបទ«សាលារៀនស្អាត ភូមិឋានល្អ ប្រជាសាទររីករាយ»

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងរៀបចំការប្រកួតប្រជែងជ្រើសរើសជ័យលាភីផលិតខ្សែវីដេអូខ្លី ក្នុងន័យលើកកម្ពស់វិស័យអប់រំ ផ្សារភ្ជាប់ជាមួយការរស់នៅប្រកបដោយអនាម័យបរិស្ថានល្អប្រសើរទាំងក្នុងសាលារៀន និងក្នុងសហគមន៍នៅខេត្តព្រះសីហនុ។ក្នុងកិច្ចប្រជុំក្រុមការងារពិនិត្យខ្លឹមសារ និងវាយតម្លៃការប្រកួតប្រជែងជ្រើសរើសជ័យលាភីផលិតខ្សែវីដេអូខ្លីនេះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមធិបតីភាពលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ការប្រកួតជ្រែងជ័យលាភី

រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងរៀបចំការប្រកួតប្រជែងជ្រើសរើសជ័យលាភីផលិតខ្សែវីដេអូខ្លី ក្នុងន័យលើកកម្ពស់វិស័យអប់រំ ផ្សារភ្ជាប់ជាមួយការរស់នៅប្រកបដោយអនាម័យបរិស្ថានល្អប្រសើរទាំងក្នុងសាលារៀន និងក្នុងសហគមន៍នៅខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំក្រុមការងារពិនិត្យខ្លឹមសារ និងវាយតម្លៃការប្រកួតប្រជែងជ្រើសរើសជ័យលាភីផលិតខ្សែវីដេអូខ្លីនេះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមធិបតីភាពលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ការប្រកួតជ្រែងជ័យលាភីនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ «សាលារៀនស្អាត ភូមិឋានល្អ ប្រជាសាទររីករាយ»។ ចំណែក ពេលវេលានៃការរៀបចំការប្រកួតប្រជែងនេះ នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ដោយក្រុមការងារកំពុងតែពិភាក្សាលើសេចក្តីព្រាងរបស់រដ្ឋបាលខេត្ត មុននឹងសម្រេចកំណត់កាលបរិច្ឆេទជាក់លាក់។ 

ការរៀបចំការប្រកួតជ័យលាភីផលិតវីដេអូខ្លីនេះ ដើម្បីបញ្រ្ជាបការយល់ដឹងដល់មហាជនទូទៅអំពីគុណតម្លៃនៃការអប់រំនៅកម្ពុជា គុណតម្លៃនៃអនាម័យ បរិស្ថានក្នុងសាលារៀន និងក្នុងសហគមន៍ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយភាពថ្លៃថ្នូរ គុណភាពជីវិតស្រស់ថ្លា សហគមន៍ស្អាតស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមកទស្សនាកម្សាន្តប្រកបដោយក្តីសប្បាយរីករាយនៅកម្ពុជា ជាពិសេសនៅតំបន់ឆ្នេរសមុទ្រនៃខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។

ម៉្យាងវិញទៀត ក៏ដើម្បីលើកកម្ពស់អំពីគុណតម្លៃដ៏វិសេសវិសាលក្រោមការដឹកនាំប្រកបដោយឆន្ទៈមោះមុត ថាមពលក្លៀវក្លាស្វាហាប់ ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលជាខេត្តស្នូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជាដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសនិរតី» ៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…